Tuesday, December 28, 2010

ហេតុ​អ្វី​ខ្មែរ​យើង​មិន​ប្រើ​ពាក្យ​ខ្មែរ បែ​និយម​ពាក្យ​ចិន (ហ៊ុង​ស៊ុយ)?

សព្វ​ថ្ងៃ​នេះ ខ្ញុំ​បាន​លឺ ពាក្យ​ជា​ច្រើន​ចេញ​ពី​មាត់​របស់​ជនជាតិ​ខ្មែរ​យើង​ជា​ច្រើន មិន​យល់​ពាក្យ​មួយ​ចំនួន បែរ​យក​ពាក្យ​គេ​មក​ប្រើ​ហាក់​បី​ដូច​ជា​ ភាសា​របស់​ខ្លួន​គ្មាន​ពាក្យ​នោះ​អញ្ចឹង។
     ថ្ងៃ​នេះ​ខ្ញុំ​សូម​លើក​យក​ពាក្យ​ហ៊ុង​ស៊ុយ​មក​និយាយ​ ហុង​ស៊ុយ  នៅ​ក្នុង​ភាសាចិន​​គេ​សំដៅ​លើ​ភាព​ដែល​អាច​គាប់​ប្រសើរ ដែល​មាន​សិរី​ មាន​ភាព​ទាក់​ទាញ​។ល។
    សម្រាប់​ពាក្យ​ខ្មែរ​យើង គឺ​រាសី សំដៅ​លើ​ភាព​ល្អ ដែឡ​អាច​គាប់​ប្រសើរ មាន​សិរី មាន​ភាព​ទាក់​ទាញ​ អាច​សម្រេច​កិច្ចការ​​​។ល។

ហេតុ​អ្វី​យើង​មាន​ពាក្យ​នេះ​ដែរ តែ​គ្មាន​អ្នក​ប្រើ ឬ​គេ​ចង់​នាំ​គ្នា​លប់​ពាក្យ​នេះ​ចេញ​? ឬ​កូន​ខ្មែរ​ម្នាក់​ៗ​មិន​ធ្លាប់​លឺ មិន​ធ្លាប់​ស្គាល់ មិន​ធ្លាប់​រៀន មិន​ធ្លាប់​ឃើញ​ពាក្យ​នេះ​?

យើង​នាំ​គ្នា​ប្រើ​ភាសា​ជាតិ​ដើម្បី​ពង្រឹង​វប្បធម៌ និង​កិក្តិយស​ជាតិ​ខ្មែរ​! ​

No comments:

Post a Comment