Tuesday, December 28, 2010

ហេតុ​អ្វី​ខ្មែរ​យើង​មិន​ប្រើ​ពាក្យ​ខ្មែរ បែ​និយម​ពាក្យ​ចិន (ហ៊ុង​ស៊ុយ)?

សព្វ​ថ្ងៃ​នេះ ខ្ញុំ​បាន​លឺ ពាក្យ​ជា​ច្រើន​ចេញ​ពី​មាត់​របស់​ជនជាតិ​ខ្មែរ​យើង​ជា​ច្រើន មិន​យល់​ពាក្យ​មួយ​ចំនួន បែរ​យក​ពាក្យ​គេ​មក​ប្រើ​ហាក់​បី​ដូច​ជា​ ភាសា​របស់​ខ្លួន​គ្មាន​ពាក្យ​នោះ​អញ្ចឹង។
     ថ្ងៃ​នេះ​ខ្ញុំ​សូម​លើក​យក​ពាក្យ​ហ៊ុង​ស៊ុយ​មក​និយាយ​ ហុង​ស៊ុយ  នៅ​ក្នុង​ភាសាចិន​​គេ​សំដៅ​លើ​ភាព​ដែល​អាច​គាប់​ប្រសើរ ដែល​មាន​សិរី​ មាន​ភាព​ទាក់​ទាញ​។ល។
    សម្រាប់​ពាក្យ​ខ្មែរ​យើង គឺ​រាសី សំដៅ​លើ​ភាព​ល្អ ដែឡ​អាច​គាប់​ប្រសើរ មាន​សិរី មាន​ភាព​ទាក់​ទាញ​ អាច​សម្រេច​កិច្ចការ​​​។ល។

ហេតុ​អ្វី​យើង​មាន​ពាក្យ​នេះ​ដែរ តែ​គ្មាន​អ្នក​ប្រើ ឬ​គេ​ចង់​នាំ​គ្នា​លប់​ពាក្យ​នេះ​ចេញ​? ឬ​កូន​ខ្មែរ​ម្នាក់​ៗ​មិន​ធ្លាប់​លឺ មិន​ធ្លាប់​ស្គាល់ មិន​ធ្លាប់​រៀន មិន​ធ្លាប់​ឃើញ​ពាក្យ​នេះ​?

យើង​នាំ​គ្នា​ប្រើ​ភាសា​ជាតិ​ដើម្បី​ពង្រឹង​វប្បធម៌ និង​កិក្តិយស​ជាតិ​ខ្មែរ​! ​

Monday, December 20, 2010

ប្រជុំ​ក្រុម​ផាយ​ខ្មែរ​ថ្ងៃ​ទី ១៩ ធ្នូ ២០១០

ការ​ប្រជុំ​លើក​នេះ មាន​ការ​លំបាក​បន្តិច​ដោយ​សារ​ ម្ចាស់​អ្នក​ត្រូវ​ឡើង​ពន្យាល់​មក​យឺត ។ ប៉ុន្តែ​យ៉ាង​ណាមិញ អង្គ​ប្រជុំនៅ​តែ ដំណើរ​ការ​ទៅ​បាន​យ៉ាង​រលូន។ ហើយ​អ្វី​ដែល​សំខាន់​ គឺ​ការ​លំ​បាក​នៃ​ការ បញ្ចូល​ ឌីចាងហ្គូ ស៊ីអឹម​អេស (Django CMS) ដែល​មាន​ការ​លំបាក​យ៉ាង​ខ្លាំង ទាំង​​សម្រាប់​ អ៊ុយប៊ុនទូ ទាំង​សម្រាប់ វីនដូ ។ ប៉ុន្តែ​បន្ទាប់​ពី មក​វិញ​ខ្ញុំ​ទើប​អាច​ ឌីចាងហ្គូ ហ្វែម​វឺក​បាន តែ ឌីចាងហ្គូ ស៊ីអឹមអេស វិញ​មិន​ទាន់​បាន​នោះ​ឡើយ​។

Tuesday, December 7, 2010

ថ្នាំ​អាស្ពៀរីន​កាត់​បន្ថយ​គ្រោះថ្នាក់​ដោយ​ជំងឺ​មហារីក


អ្នក​ស្រាវជ្រាវ​នៅ​សាកល​វិទ្យាល័យ​អុកស៍ហ្វឺដ (Oxford) និង​នៅ​មជ្ឈមណ្ឌល​ដទៃ​ទៀត​បាន​រក​ឃើញ​ថា ថ្នាំ​អាស្ពៀរីន​កាត់​បន្ថយ​អត្រា​ស្លាប់​ដោយ​ជំងឺ​មហារីក​បាន​យ៉ាង​ហោច​ ណាស់​១ភាគ៥។ ការសិក្សា​នេះ​បាន​ចេញផ្សាយ​នៅក្នុង​ទស្សនា​វដ្តី​សុខភាព​លែនសេត (Lancet)។


អាន​ត>>

រតនាគារ​សហរដ្ឋ​អាមេរិក​ស្តុកទុក​ក្រដាសប្រាក់​១០០​ដុល្លារ​ថ្មី​រាប់ពាន់​លាន


បញ្ហា​បច្ចេកទេស​បោះពុម្ព​មួយ​បាន​បង្ខំ​ឱ្យសហរដ្ឋ​អាមេរិក​ធ្វើការស្តុកទុក ​ក្រដាសប្រាក់​១០០​ដុល្លារ​ថ្មី​១១០​ពាន់​លាន​ដុល្លារ​រហូតដល់​ក្រុម​ មន្ត្រី​អាច​រៀបចំ​ដោះស្រាយ និង​បំផ្លាញ​ក្រដាសប្រាក់​ដែល​មាន​បញ្ហា​បាន​រួច​រាល់។


អាន​ត>>

Chrome OS notebook នឹង​ត្រូវ​​ដាក់​លក់​​​ក្នុង​ពេល​ឆាប់​ៗ​


ពន្យា​រពេល​យ៉ាង​ច្រើន​​​ក្នុង​ការ​​ដាក់​លក់​ ផលិត​ផល​កុំ​ព្យូទ័រ​យួរដៃ​របស់​ខ្លួន​ ដែល​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ ក្រូម (Chrome) រហូត​ដល់​ឆ្នាំ​ក្រោយ​។

 អាន​ត>>

Friday, December 3, 2010

កន្លែង​សម្រាក​កាយ និង​ប្រជុំ​ថ្មី​​ដ៏​គ្រោះ​ថ្នាក់​នៅ​ទ្វីប​អឺរ៉ុប

កន្លែង​សម្រាក​កាយ និង​ប្រជុំ​ថ្មី​នៅ​ទ្វីប​អឺរ៉ុប បាន​កើត​ឡើង​កាល​ពី​ពេល​ថ្មី​ៗនេះ​ ខណ:​ពេល​ដែល​បច្ចេក​​វិទ្យា​កំពុង​តែ អភិវឌ្ឍន៍ និង​រីក​ចម្រើន​កាន់​តែ ខ្លាំង​ៗ​ទៅ តែ​មនុស្ស​ក៏​ស្វែង​រក​តម្រូវ​ការ​កាន់​តែ​ច្រើន​ ស្ទើរ​តែ​ហួស​កំណត់​ផង​ដែរ​។

ដូច​នេះ​អ្នក​រចនា​ជន​ជាតិ​អឺ​រ៉ុប​មួយ​ក្រុម បាន​សម្រេច​ចិត្ត​បង្តើត​កន្លែង​ដែល​អស្ចារ្យ និង​ទាក់​ទាញ​បំផុត ដែល​​សាង​សង់​កន្លែង​សម្រាក​កាយ​បែប​ ជួប​ជុំ ដែល​ស្ថិត​នៅ​ជញរលង​ភ្នំ​មួយ​។

តើ​លោក​អ្នក​ចង់​ទៅ​ឬ ទេ?  តើ​លោក​អ្នក​ខ្លាច​ឬ​ទេ?

នេះ​ជា​អ្វី​ដែល​យើង​ឆ្ងល់ និង​គួរ​ពិចារណា​ វា​អាច​ចាត់​ទូក​ថា​ជា​កន្លែង​សម្រាក​ដ៏​គយរ​ឲ្យ​រន្ធត់​បំផុត​នៅ​លើ​ពិភព​លោក​៕

ផ្ទះ​ចម្លែក​នៅ​ប្រទេស​​លោក​ខាង​លិច​

ផ្ទះ​មួយ​ខ្នង ដែល​បាន​រចនា​ដោយ​ ស្ថាបត្យករ​ដ៏​ល្បី​មួយ​រូប ហើយ​ក៏​ជា​គំនិត​ក្នុង​ការ​រចនា​ថ្មី​បំផុត​ដែរ នៅ​ក្នុង​ទស្សវត្ស​នេះ​។

វា​មាន​លក្ខណ:​ជា​ធម្មជាតិ គួរ​ឲ្យ​ស្រឡាញ់ និង​ចង់​រស់​នៅ ទទួល​ពន្លឺ​ថ្ងៃ​ល្អ ងាយ​ស្រួល​ក្នុង​ការ​ចេញ​កម្សាន្ត​ក្នុង​ពេល​អប្សុក​។

តើ​ស្ថាបត្យករ​នោះ​ជា​នរណា? ​តើ​គាត់ជា​​ជន​ជាតិ​អ្វី​? តើ​ម្ចាស់​ផ្ទះ​នោះ​ជា​នរណា​?

ហេតុ​អ្វី​បាន​ជា​គាត់​ពេញ​ចិត្ត​ផ្ទះ​នេះ​? នេះ​សុទ្ធ​តែ​ជា​ចម្ងល់​ដែល​អ្នក​ទាំង​អស់​គ្នា​ចង់​ដឹង សូម្បី​តែ ខ្ញុំ​ក៏​អញ្ចឹង​ដែរ​។

Thursday, December 2, 2010

បី​សាច​ពីង​ពាង​ជំនាន់​កុំ​ព្យូទ័រ

តើ​អ្នក​ធ្លាប់​ឃើញ ពីង​ពាង​ដែរ ឬ​ទេ? ខ្ញុំ​គិត​ថា​លោក​អ្នក​ពិត​ជា​ធ្លាប់​ឃើញ ប៉ុន្តែ ថ្ងៃ​នេះ​ខ្ញុំ​សូម​ណែរនាំ​លោក​អ្នក​ឲ្យ​ ឃើញ​ពិសាច​​ពីង​ពាង​នា​សម័យ​កុំ​ព្យូទ័រ​នេះ​។

ដោយ​សារ​តែ ការ​វិវត្តន៍​កាន់​តែ​រីក​ចម្រើន​ ទើប​ធ្វើ​ឲ្យ​មនុស្ស​បង្កើយ​គ្រឿង​យន្ត​ឲ្យ​មាន​សម្ថភាព​ ហួស​ការ​ស្មាន​ជា​ច្រើន​ ទើប​រូប​នេះ​អាច​កើត​មាន​បាន​។

យើង​គួរ​ព្យាយាម​​សិក្សារ​ដើម្បី​ បង្កើត​គ្រឿង​ចក្រ​ដែល​អាច​ជំនួស​លោក​អ្នក​បាន ហើយ​មាន​សម្ថភាព​ដូច​លោក​អ្នក​ដែរ​៕

មរតក​​ស្ថាបត្យកម្ម​បារាំង​នៅ​ឥណ្ឌូចិន​រងគ្រោះ​ដោយ​ការធ្វើ​ទំនើប​កម្

នៅពេល​ដែល​ប្រទេស​កម្ពុជា​បាន​វាយ​កំទេច​ចោល​នូវ​សាលារៀន​មួយ​ដែល​បាន​ សាងសង់​ឡើង​នៅឆ្នាំ​១៩០៨​ក្នុង​សម័យ​អាណានិគម​បារាំង  អ្នក​អភិរក្ស​និយម​មាន​ការ​សោកស្តាយ​ចំពោះ​ការ​បាត់បង់​ប្រវត្តិ​សាស្ត្រ​ មួយ​ទៀត​របស់​បារាំង​នៅក្នុង​ឥណ្ឌូចិន។

ប៉ុន្តែ​កាលពី​ខែ​កញ្ញា​សម្តេច​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ប្រទេស​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា "ពួកគេ​ចង់​រក្សា​អាគារ​ចាស់ៗ​ទាំងនេះ ក៏​ប៉ុន្តែ​នៅពេល​ដែល​អាគារ​ដួល​រលំ​អ្នកណា​ជា​អ្នក​ទទួល​ខុស​ត្រូវ?"។

សម្តេច​ហ៊ុន សែន បាន​សង្កត់​ធ្ងន់​ថា "កុំ​អភិរក្ស​និយម​ខ្លាំង​ពេក។ អាគារ​ខ្ពស់ៗ​កំពុង​តែ​បង្ហាញ​រូបរាង​ឡើង។ ចូរ​យើង​សាងសង់​អាគារ​ទំនើបៗ"។

អាន​ត​នូវ​ព័ត៌​មាន​លម្អិត​>>

Monday, November 29, 2010

ហ្គោដ​ហ្គល​ បាន​ចេញ​ ហ្គោដហ្គល​អឺដស៍​ជំនាន់​ទី​៦​​

នា​ពេល​ថ្មី​ៗ​នេះ ក្រុម​ហ៊ុន​យក្ស​ ហ្គោដហ្គល បាន​ប្រកាស​ដាក់​ឲ្យ​ប្រើ​ប្រាស់​នូវ​សេវាកម្ម​ថ្មី​របស់​ខ្លួន​គឺ ហ្គោដ​ហ្គល​អឺដស៍​ ជំនាន់​ទី​៦​ថ្មី​របស់​ខ្លួន​។ ក្នុង​នោះ​ដែរ​​មាន​ការ​ដាក់​បង្ហាញ​រូប​ភាព​ជា​លក្ខណះ​ រូប​ភាព​ជំនាន់​ទី​បី​ ដែល​យើង​ហៅ​ថា 3D ទាំង​រូប​អគារ ដើម​ឈើ រុក្ខជាតិ និង​វត្ថុ​ផ្សេង​ៗ​ទៀត​។ វា​ក៏​បាន​កំណត់​ការ​ធញវើ​ដំណើរ​របស់​មនុស្ស​ដូច​ជា​ស្ថាន​ភាព​ពិត​ៗ​អញ្ចឹង ដែល​យើង​មិន​អាច​ដើរ​បុក ទម្លុះ​អគារ ឬ​ដើម​ឈើ​បាន​ឡើយ​ សូម្បី​តែ​ចុះ​ទឹក​ក៏​មិន​បាន​ដែរ​។

តាម​រយ:​ព័ត៌​មាន​ដែល​ទទួល​បាន​ពី​ សួស្តី បាន​ឲ្យ​ដឹង​ថា គេ​នឹង​យក​វា​ទៅ​ប្រើ​ប្រាស់​សម្រាប់​ ការ​ហោះ​ហើរ ជា​ពិសេស​វិស័យ​អាកាស​ចរណ៍​។

អគុណ​ព័ត៌​មាន​របស់​ សួស្តី

Sunday, November 28, 2010

ខ្ញុំ​គួ​និយាយ​ពី​អ្វី?

ទំ​ព៍រ​នេះ​ជា​ទំព៍រ​ថ្មី​របស់​ខ្ញុំ​ដូច​នេះ​ខ្ញុំ​ចង់​បាន​ យោបល់​ពី​មិត្ត​ទាំង​អស់​គ្នា​ថា​តើ​ខ្ញុំ​គួរ​ សរសេរ​ពី​អ្វី​? និយាយា​ពី​អ្វី​?

ប្រសិន​បើ​មាន​មិត្ត​ណា​មាន​យោបល់​អ្វី​ សូម​បញ្ចេញ​មតិ​នៅ​ទី​នេះ ប្រសិន​បើ​មតិ​នេះ មិន​មាន​នី​ផ្ទាំ​ចំហៀង​។

សូម​អរគុណ​ទុក​ជា​មុន !

សៀវ​ភៅ​ហ្គី​តា

សៀវ​ភៅ​នេះ​ជា​សៀវ​ភៅ​សម្រាប់​មិត្ត​ដែល​មាន​បំណង​ចង់​ចេះ​លេង​ហ្គីតា សូម​ទាញ​យក​ សៀវ​ភៅ​ទាំង​បី នេះ​ដើម្បី​យក​ទៅ​សិក្សា​ផ្ទាល់​ខ្លួន​

សូម​ចែក​សៀវ​ភៅ ដែល​សរសេរ​ទាក់​ទង ម៉ាស៊ីន​ត្រជាក់ និង​ទូរទឹក​កក

សម្រាប់​មិត្ត​ដែល​មាន​បំណង​ចង់​ស្វែង​យល់​ និង​វិធី​សាស្ត្រ​ក្នុង​ការ​ ថែ​រក្សា​ម៉ាស៊ីន​ត្រជាក់ និង​ទូរទឹក​កក​របស់​ខ្លួន សូម​ទាញ​វា​យក​ទៅ​មើល ​ពញរោះ​វា​អាច​ជា​ជំនួយ​និង​លំណែ​នាំ​សម្រាប់​លោក​អ្នក​ ។

ទាញ​យក

ចួល​រួម​ការ​ប្រជុំ ឬ​ជំនួប​ជាមួយ​ក្រុម​ផាយ​ខ្មែរ ជា​លើក​ដំបូង​

ខ្ញុំ​មាន​ទឹក​ចិត្ត​សម្បាយ​រីក​រាយ​ខ្លាំង​ណាស់​ដែល​ថ្ងៃ​នេះ បាន​ចូល​រួម​ក្រុម​ផាយ​ខ្មែរ ក្នុង​គោល​បំណង​ពង្រឹង​ចំណង​កូន​ខ្មែរ និង​ចែគ​ចាយ​ចំណេះ​ដឹង ព្រម​ទាំង​រៀន​ពី​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​បំពេញ​កង្វះ​ខាត​រៀង​ៗ​ខ្លួន​។
ខ្ញុំ​បាន​ទទួល​ចំណេះ​ដឹង​ជា​ច្រើន​ពី​ក្រុម​ផាយ​ខ្មែរ ខ្ញុំ​មាន​គោល​បំណង​ចែក​រំលែក និង​ពង្រីក​ចំណេះ​ដឹង​ព្រម​ទាំង ពង្រីក​សក្តា​នុពល​នៃ​ភាសា​ខ្មែរ​ផង​ដែរ​។